ការព្យាបាលដោយប្រើម៉ាស៊ីនអេកូ
ការព្យាបាលដោយប្រើម៉ាស៊ីនអេកូ គឺជាវិធីសាស្ត្រឥតឈឺចាប់ ដែលប្រើឧបករណ៍មានក្បាលរាងមួល ដែលដាក់ផ្ទាល់នឹងស្បែករបស់អ្នកជំងឺ។ គ្រូពេទ្យនឹងលាបទឹករំអិលនៅក្បាលឧបករណ៍ ដើម្បីកាត់បន្ថយភាពកកិត និងជួយបញ្ជូនរលកសម្លេងខ្ពស់។
រលកសម្លេងខ្ពស់នេះ ដែលចេញពីម៉ាស៊ីនអេកូ អាចផ្ដល់នូវលទ្ធផលល្អច្រើន។ វាអាចធ្វើឲ្យសាច់ដុំសម្រាក ជួយដំណើរឈាមរត់នៅតំបន់មួយ ឬរលាយជាលិកាសម្លាកផងដែរ។ លទ្ធផលរបស់ការកើនឡើងនៃដំណើរឈាមរត់នៅតំបន់មួយ គឺវាជួយកាត់បន្ថយការហើមនៅតំបន់នោះ ជំរុញដំណើរការស្ដារឡើងវិញ ហើយបើយោងតាមការស្រាវជ្រាវខ្លះ វាក៏អាចផ្ដល់ប្រយោជន៍ដល់ឆ្អឹងបាក់ក្នុងដំណើរជាសះស្បើយវិញផងដែរ។ គ្រូពេទ្យនឹងប្ដូរកំរិតកម្លាំងរបស់រលកសម្លេងខ្ពស់ ឲ្យត្រូវនឹងលទ្ធផលដែលចង់បាន។
បើសិនជាលោកអ្នកមានការហើម ការឈឺចាប់ ឬភាពតឹងតែង ជាពិសេសការហើមរលាកធ្ងន់ធ្ងរនៅជាលិកាទន់ៗ ក្រោយពីបានរងរបួស នោះប្រហែលជាការព្យាបាលដោយប្រើម៉ាស៊ីនអេកូ អាចត្រូវនឹងរោគសញ្ញារបស់លោកអ្នក។ គ្រូពេទ្យព្យាបាលដោយចលនា អាចបង្ហាញពីការព្យាបាលបន្ថែមអ្វីដែលលោកអ្នកត្រូវការ ដើម្បីយកជ័យជំនះទៅលើជំងឺរបស់លោកអ្នកឲ្យឆាប់បំផុត។
ការព្យាបាលដោយប្រើម៉ាស៊ីនអេកូ គឺត្រូវសម្រាប់ព្យាបាល ៖
· ការឈឺចាប់ ឬភាពតឹងតែងនៅសាច់ដុំ
· កាត់បន្ថយការហើម ឬការឈឺចាប់
· ការរលាយជាលិកាសម្លាក
· ជំរុញដំណើរជាសះស្បើយ
· បញ្ហាសរសៃពួរ
ដើម្បីឲ្យដឹងថា ការព្យាបាលដោយប្រើម៉ាស៊ីនអេកូត្រូវនឹងរោគសញ្ញារបស់លោកអ្នក សូមទាក់ទងមកគ្លីនិករបស់យើងខ្ញុំ។
ដើម្បីឲ្យដឹងថា ការព្យាបាលដោយប្រើម៉ាស៊ីនអេកូត្រូវនឹងរោគសញ្ញារបស់លោកអ្នក សូមទាក់ទងមកគ្លីនិករបស់យើងខ្ញុំ។