ការម៉ាស្សាបង្ហូរទឹករង៉ៃ

ការម៉ាស្សាបង្ហូរទឹករងៃ គឺជារបៀបម៉ាស្សាស្រាលៗ ដែលជួយបង្ហូរទឹករងៃក្នុងរាងកាយ។ ជាពិសេស វាជួយកាត់បន្ថយការហើម បំបាត់ជាតិពុល និងកាត់បន្ថយខ្លាញ់នៅលើភ្លៅ (ចំពោះស្តីវ័យចំណាស់)។ វាក៏មានប្រយោជន៍ក្នុងការព្យាបាលជំងឺរ៉ាំរ៉ៃដូចជាជំងឺហើមជើងផងដែរ។

ប្រព័ន្ធទឹករងៃ គឺជាប្រព័ន្ធសរសៃ និងក្រពេញ ដែលបង្ហូរទឹករងៃយឺតៗ ហើយវាជួយបង្គ្រប់បន្ថែមដល់ប្រព័ន្ធឈាមរត់។ ប្រព័ន្ធទឹករងៃមិនត្រឹមតែផ្ដល់សារជាតិចិញ្ចឹមដល់កោសិកាប៉ុណ្ណោះទេ ហើយវាថែមទាំងកំចាត់ទឹកសំណល់លើស កាកសំណល់កោសិកា មេរោគ និងជាតិពុលចេញផងដែរ។

Website Lymphatic drainage Picture Square.jpg

គ្រូពេទ្យដែលទទួលបានការបណ្ដុះបណ្ដាលឲ្យចេះធ្វើម៉ាស្សាបង្ហូរទឹករងៃ នឹងរំញោចដល់ប្រព័ន្ធទឹករងៃ ដោយសកម្មភាពម៉ាស្សាស្រាលៗណាស់ជារាងរង្វង់ៗ ឲ្យបានជំរុញទឹករងៃ។ ដោយរំញោចដល់ប្រព័ន្ធទឹករងៃដូច្នេះ ទើបគ្រូពេទ្យជួយសម្រកជាលិកាហើម ទ្រទ្រង់ដល់ប្រព័ន្ធស៊ាំនៃរាងកាយ ជួយដំណើរជាសះស្បើយនៃរាងកាយក្រោយពីការវះកាត់ ហើយជួយរាងកាយក្នុងដំណើរធម្មជាតិរបស់វា ដែលកំចាត់កាកសំណល់ និងជាតិពុលចេញ។

ប្រព័ន្ធទឹករងៃអាស្រ័យក្រោមស្បែកផ្ទាល់ ដូច្នេះគេធ្វើសកម្មភាពម៉ាស្សាជារង្វង់ៗយ៉ាងស្រាលណាស់។ ការម៉ាស្សាបង្ហូរទឹករងៃដោយដៃ គួរតែមានលទ្ធផលជាអារម្មណ៍ធូរស្រាល និងសម្រាកសម្រាន្ត។ គេប្រើការបង្ហូរទឹករងៃដោយម៉ាស្សានៅចុងដៃមួយ ឬចុងជើងមួយ ឬក៏ជាមួយចំណែកក្នុងការព្យាបាលពេញលេញនូវរាងកាយ។

នៅគ្លីនិកព្យាបាលដោយចលនារបស់យើងខ្ញុំ យើងបានប្រើការបង្ហូរទឹករងៃដោយម៉ាស្សាយ៉ាងជោគជ័យ ឲ្យបានកាត់បន្ថយ ឬលុបបំបាត់ជំងឺហើម និងជំងឺឈាមកក រួមទាំងជំរុញដំណើរបង្កើតជាលិកាឡើងវិញក្រោយពីការវះកាត់។ ដោយព្រោះវាអាចជួយលុបបំបាត់ធាតុរាវ ឬជាតិពុលចេញពីរាងកាយ យើងអាចប្រើការបង្ហូរទឹករងៃដោយម៉ាស្សាមុននឹងធ្វើវះកាត់ ដើម្បីជំរុញសមត្ថភាពរបស់រាងកាយនូវការបង្កើតកោសិកាថ្មី និងការជួសជុលជាលិកា ក្រោយពីការវះកាត់។

ក្រោយពីធ្វើម៉ាស្សាបង្ហូរទឹករងៃរួច ការបរិភោគទឹកឲ្យបានច្រើនគឺសំខាន់ណាស់ ដើម្បីជួយបង្ហូរជាតិពុលចេញ។ អ្នកជំងឺក៏ត្រូវចៀសវាងការបរិភោគអាហារ ឬភេសជ្ជៈណា ដែលមានជាតិអំបិល ឬជាតិស្រាគ្រប់ពេលវេលាផងដែរ ពីព្រោះអាហារ ឬភេសជ្ជៈបែបនេះបង្អន់ដល់លទ្ធភាពបង្ហូរជាតិពុលចេញនៃរាងកាយ។

អ្នកបង្កើតវិធីសាស្ត្របង្ហូរទឹករងៃដោយម៉ាស្សា គឺជា លោកគ្រូបណ្ឌិត វ៉ឌឺរ (Dr. Vodder) ពីប្រទេសអូទ្រីស។ សាលាសិក្សាការព្យាបាលដោយចលនាធំៗនៅទូទាំងពិភពលោកបានប្រើវិធីសាស្ត្រនេះរបស់លោក។ «គ្លីនិកព្យាបាលដោយចលនាភ្នំពេញ» ក៏បានអនុវត្តវិធីសាស្ត្ររបស់លោកដោយជោគជ័យជាយូរឆ្នាំមកហើយដែរ។

បើសិនជាលោកអ្នកមានសំនួរបន្ថែមណាចំពោះវិធីសាស្ត្រនេះ សូមទាក់ទងមកគ្លីនិករបស់យើងខ្ញុំ។