តើការព្យាបាលដោយចលនាគឺជាអ្វី?
ការព្យាបាលដោយចលនា គឺជាវិជ្ជាពេទ្យ និងវិជ្ជាជីវៈព្យាបាលមានគោលដៅព្យាបាល ហើយកែលំអសុខភាពរបស់អ្នកជំងឺ ដែលមានបញ្ហានឹងប្រព័ន្ធគ្រោងឆ្អឹង និងសាច់ដុំ រួមទាំងបញ្ហានឹងអវយវៈដែលធ្វើចលនាខុសពីធម្មតា។ ការព្យាបាលដោយចលនាប្រើវិធីសាស្ត្រដែលយកវិជ្ជាសាស្ត្រជាគោលការណ៍មូលដ្ឋាន និងវិធីសាស្ត្រធម្មជាតិផងដែរ។
តើអ្វីដែលលោកអ្នកត្រូវរំពឹងទុក?
ការពិនិត្យដំបូងត្រូវការពេលវេលា 40នាទី ដើម្បីឲ្យគ្រូពេទ្យបានពិនិត្យមើលយ៉ាងពេញលេញនូវកាយសម្បទារបស់អ្នកជំងឺ។ ធ្វើរោគវិនិច្ឆ័យរួចហើយ ទើបគ្រូពេទ្យនឹងធ្វើការជាមួយនឹងអ្នកជំងឺ ដើម្បីរៀបចំកម្មវិធីព្យាបាលមួយ ដែលសមស្រប។ ចំពោះអ្នកជំងឺខ្លះ គ្រូពេទ្យនឹងតម្រូវឲ្យធ្វើលំហាត់ប្រាណនៅផ្ទះបន្ទាប់ពីរាល់ការព្យាបាលនីមួយៗ។ ក្រោយការពិនិត្យមើលលើកដំបូង រាល់ការព្យាបាលបន្ទាប់ត្រូវការពេលវេលាប្រមាណជា 35នាទីប៉ុណ្ណោះទេ អាស្រ័យទៅលើរបួស ឬជំងឺរបស់អ្នកជំងឺ។ ក្នុងរាល់ការព្យាបាល គ្រូពេទ្យនឹងបន្តមើលដំណើរជាឡើងវិញរបស់អ្នកជំងឺ ហើយប្ដូរការព្យាបាលតាមតម្រូវការ។
តើការព្យាបាលណាខ្លះដែលយើងខ្ញុំផ្ដល់ជូន?
· ការព្យាបាលដោយចលនាទូទៅ
· ការព្យាបាលដោយដៃ
· ការព្យាបាលរបួសបណ្ដាលមកពីការលេងកីឡា
· ការព្យាបាលរបួសផ្នែកប្រព័ន្ធសរសៃប្រសាទ
· ការព្យាបាលដោយចលនាសម្រាប់កុមារ
· ការព្យាបាលការបន្ទោបង់មិនដឹងខ្លួន
· ម៉ាស្សាបង្ហូរទឹករងៃ
· ការព្យាបាលដោយចាក់ម្ជុលវិទ្យាសាស្ត្របែបចិនបុរាណ
· ការព្យាបាលដោយចាក់ម្ជុលស្ងួត
· ការព្យាបាលដោយបិទស្គុតវិជ្ជាពេទ្យ «អ៊ីឡាស្ទីក» (ដែលទាញយឺតបាន)
· ការព្យាបាលដោយលំហាត់ប្រាណរបៀប «ពីឡាធីស»
· ការហ្វឹកហ្វឺនលំហាត់ប្រាណឯកជន
· ការព្យាបាលដោយប្រើម៉ាស៊ីនអេកូ