labimg_470_220_1_kinesiotaping.png

ការព្យាបាលដោយបិទស្គុតវិជ្ជាពេទ្យ “អ៊ីឡាស្ទីក” (ដែលទាញយឺតបាន)

ការព្យាបាលដោយបិទស្គុតវិជ្ជាពេទ្យ “អ៊ីឡាស្ទីក” ជារបៀបព្យាបាលដោយបិទស្គុតថ្មីដ៏អស្ចារ្យ ដែលខុសប្លែកណាស់ពីរបៀបបិទស្គុតវិជ្ជាពេទ្យចាស់។ អ្វីដែលធ្វើឲ្យរបៀបបិទស្គុតវិជ្ជាពេទ្យថ្មីនេះបានល្អដាច់គេ គឺពីព្រោះវាជួយរាងកាយក្នុងដំណើរស្ដារឡើងវិញខ្លួនឯង ដោយឥតរារាំងការធ្វើចលនារបស់សន្លាក់។

ការព្យាបាលដោយបិទស្គុតវិជ្ជាពេទ្យអ៊ីឡាស្ទីក ផ្អែកទៅលើទ្រឹស្ដីមួយដែលបង្ហាញថា សាច់ដុំមិនត្រឹមតែជួយរាងកាយឲ្យមានចលនាប៉ុណ្ណោះទេ តែវាក៏ជួយដំណើរឈាមរត់ និងដំណើរទឹករងៃរត់ផងដែរ។ បើសិនជាសាច់ដុំដំណើរការមិនត្រឹមត្រូវទេ នោះវាអាចបង្កឲ្យមានបញ្ហា និងរោគសញ្ញាជាច្រើនក៏បាន។

ពេលព្យាបាលសាច់ដុំដែលត្រូវរបួស ដោយប្រើស្គុតវិជ្ជាពេទ្យដ៏ពិសេសនេះ វាធ្វើឲ្យរាងកាយមានសកម្មភាពឡើងនូវដំណើរជាឡើងវិញរបស់វាផ្ទាល់។ ក្នុងដំណើរអភិវឌ្ឍន៍វិធីសាស្ត្រប្រើស្គុតប្រភេទនេះពីមួយឆ្នាំ ទៅមួយឆ្នាំ មិនយូរប៉ុន្មានទេ គេបានទទួលស្គាល់យ៉ាងច្បាស់ថា វាអាចប្រើបានក្នុងករណីច្រើន ដល់ម៉្លេះគេបានឃើញថា វាអាចអនុវត្តក្នុងវិស័យច្រើនផ្សែងៗទៀត លើសពីការព្យាបាលសាច់ដុំក៏បានដែរ។ សព្វថ្ងៃនេះ គ្រូពេទ្យទូទាំងពិភពលោកប្រើវិធីសាស្ត្រនេះ ដើម្បីព្យាបាលអ្នកជំងឺរបស់ពួកគេ។

 ប្រសិទ្ធិភាពនៃការប្រើប្រាស់ស្គុតវិជ្ជាពេទ្យអ៊ីឡាស្ទីក ៖

ភាពយឺតរបស់ស្គុតប្រភេទនេះ ធ្វើឲ្យលើកស្រទាប់ក្រៅរបស់ស្បែកឡើង។ ដោយការលើកស្រទាប់ក្រៅរបស់ស្បែកយ៉ាងនេះ ទើបវាអាចធ្វើឲ្យមានចន្លោះធំជាងរវាងស្រទាប់ស្បែកនីមួយៗ ជាកន្លែងដែលសរសៃប្រសាទ សរសៃឈាម និងសរសៃទឹករងៃអាស្រ័យនៅ។ ដូច្នេះ វាជួយឲ្យចរន្តឈាមរត់បានល្អជាង ហើយកាត់បន្ថយការឈឺចាប់ ដោយបន្ថយសម្ពាធទៅលើសរសៃប្រសាទ។ ដោយប្រើវិធីសាស្ត្របិទស្គុតវិជ្ជាសាស្ត្រអ៊ីឡាស្ទីកខុសៗគ្នា ទើបវាអាចសម្រេចឲ្យមានលទ្ធផលល្អផ្សេងៗបាន។ ឧទាហរណ៍ ការបិទស្គុតវិជ្ជាសាស្ត្រអ៊ីឡាស្ទីកនេះ អាចជួយដល់ ៖

·                     ស្នាមជាំឈាម

·                     ការព្យាបាលជាលិកាសម្លាក

·                     ជួយបង្កើនភាពនឹងរបស់សន្លាក់ផ្សេងៗ (កជើង ជង្គង់ ស្មា ។ល។)

·                     ជួយបន្ធូរសាច់ដុំ ឬជួយដំណើរចលនារបស់សាច់ដុំ

·                     កែតម្រូវឥរិយាបថ

·                     កាត់បន្ថយការឈឺចាប់

ការប្រើប្រាស់ស្គុតវិជ្ជាពេទ្យអ៊ីឡាស្ទីក អាចជួយការព្យាបាលឲ្យមានប្រសិទ្ធិភាពបន្ត ក្រោយពេលដែលបានជួបគ្រូពេទ្យ ហើយ ជាពិសេស វាអាចជួយទ្រទ្រង់សាច់ដុំ និងសន្លាក់កាលណាលោកអ្នកត្រឡប់ទៅលេងកីឡាវិញ។

បើសិនជាលោកអ្នកមានសំនួរណាចំពោះការប្រើប្រាស់ ឬប្រសិទ្ធិភាពរបស់ស្គុតវិជ្ជាសាស្ត្រអ៊ីឡាស្ទីក សូមទាក់ទងមកគ្លីនិកយើងខ្ញុំ។