ការព្យាបាលដោយចលនាសំរាប់កិច្ចការប្រចាំថ្ងៃ

ការព្យាបាលដោយចលនាសំរាប់កិច្ចការប្រចាំថ្ងៃលើកកម្ពស់ សុខភាព និងសុខុមាលភាពនៅពេលបំពេញកិច្ចការប្រចាំថ្ងៃ។ គោលដៅចម្បងគឺដើម្បីឱ្យមនុស្សចូលរួមក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។​ ការស្តារឡើងវិញតាមរយៈ ការព្យាបាលដោយចលនាសំរាប់កិច្ចការប្រចាំថ្ងៃ។ការព្យាបាលដោយចលនាសំរាប់កិច្ចការប្រចាំថ្ងៃ ជួយមនុស្សដែលនៅមានកម្រិត ឬពិការភាពឱ្យសម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេ។ វាជួយដោះស្រាយបញ្ហាដែលរំខានដល់ការអនុវត្តសកម្មភាពរស់នៅប្រចាំថ្ងៃដែលត្រូវការ និងសំខាន់សម្រាប់ខ្លួនគេ។ យើងដោះស្រាយបញ្ហានេះ​ដោយប្រើការអនុវត្តជាមូលដ្ធាន។ ការព្យាបាលគឺផ្តោតលើបុគ្គល និងក្រុមគ្រួសារ។

ការព្យាបាលដោយចលនាសំរាប់កិច្ចការប្រចាំថ្ងៃសម្រាប់មនុស្សពេញវ័យ

សេវាកម្មរបស់យើងផ្តល់ជូនអតិថិជនរបស់យើងនូវការយកចិត្តទុកដាក់ជាលក្ខណៈបុគ្គលក្នុងគោលបំណងដោះស្រាយបញ្ហារាងកាយ ការយល់ដឹង និងសង្គម។
ការព្យាបាលដោយការងារជួយកែលម្អសុខភាពអតិថិជនរបស់យើងតាមរយៈ៖
• ការស្តារឡើងវិញ ឬថែទាំមុខងារ​ ការប្រើប្រាស់ដៃ សតិអារម្មណ៏ និងទំនាក់ទំនងសង្គម។
•ការបន្សាំអោយចុះសម្រុង និងការកែប្រែនៃបរិស្ថាន។
occupational-therapy-overseas.jpg

ការព្យាបាលដោយចលនាសំរាប់កិច្ចការប្រចាំថ្ងៃសម្រាប់កុមារ

ការព្យាបាលដោយការងារជួយកុមារបង្កើនការយល់ដឹង ការ​ប្រើប្រាស់ដៃ ដំណើរការសតិអារម្មណ៍ ទំនាក់ទំនង និងជំនាញលេងដែលចាំបាច់សម្រាប់ការអភិវឌ្ឍន៍របស់ពួកគេ។ ការព្យាបាលត្រូវបានអនុវត្តតាមរយៈការលេង និងអនុញ្ញាតឱ្យកុមាររៀន និងទទួលបានសមត្ថភាពថ្មីដើម្បីជោគជ័យ។

ជំងឺទូទៅដែលត្រូវបានព្យាបាលដោយអ្នកព្យាបាលដោយចលនាសំរាប់ធ្វើកិច្ចការប្រចាំថ្ងៃគឺត្រូវបានកំណត់ចំពោះ៖
  • ជម្ងឺ Down syndrome 
  • ពិការ​ខួរក្បាល
  • ជំងឺដាច់សរសៃឈាមខួរក្បាល
  • ជម្ងឺអវះជីវះធ្វើចលនាខុសប្រក្រតី​
  • ជម្ងឺហ្សែន
  • បញ្ហាម៉ូទ័រសម្របសម្រួល
  • ​ជម្ងឺ ADHD
  • អូទីស្សឹម
  • ទារកមិនគ្រប់ខែ

មានតែគ្លីនិកព្យាបាលដោយចលនាភ្នំពេញ តែមួយគត់ក្នុងទីក្រុងភ្នំពេញ ដែលមានវិធីសាស្រ្តបីប្រភេទដើម្បីដោះស្រាយបញ្ហារបស់ពួកគេ។ តាមរយៈការសហការគ្នាយ៉ាងខ្លាំងរវាងអ្នកព្យាបាលដោយចលនាសំរាប់ធ្វើកិច្ចការប្រចាំថ្ងៃ គ្រូពេទ្យកាយសម្បទា និងគ្រូពេទ្យព្យាបាលការនិយាយ និងភាសា យើងអាចធ្វើការវាយតម្លៃបានហ្មត់ចត់តាម តម្រូវការជាក់លាក់ របស់កុមារ និងមនុស្សពេញវ័យ​
តាមរយះ​សកម្មភាពរាងកាយ និងបរិស្ថានកំពុងត្រូវបានពង្រឹង!