លំហាត់ប្រាណរបៀប «ពីឡាធីស»
លំហាត់ប្រាណរបៀប «ពីឡាធីស» នៅគ្លីនិកយើងខ្ញុំ គឺជាការផ្សំគ្នាឡើងនូវលំហាត់ប្រាណរបៀប «ពីឡាធីស» ធម្មតា ជាមួយនឹងការអភិវឌ្ឍន៍ទៅតាមការស្រាវជ្រាវអំពីការភ្ជាប់គ្នាយ៉ាងល្អរឹងមាំរបស់ឆ្អឹងខ្នង និងសន្លាក់។ ប្រសិនបើឆ្អឹងខ្នង ឬសន្លាក់ខ្វះកម្លាំងភ្ជាប់គ្នាយ៉ាងរឹងមាំ នោះអាចបណ្ដាលឲ្យកើតមានការឈឺចាប់ត្រង់ចង្កេះ ក ឬសន្លាក់ផ្សេងៗទៀតក៏បាន។ លំហាត់ប្រាណរបៀប «ពីឡាធីស» របស់គ្លីនិកយើងខ្ញុំប្រើវិធីសាស្ត្រ ដែលមានសុវត្ថិភាព ដើម្បីចំរើនកម្លាំងឲ្យឆ្អឹងខ្នង និងសន្លាក់ផ្សេងៗទៀតបានភ្ជាប់គ្នាយ៉ាងរឹងមាំឡើងវិញ ហើយកាត់បន្ថយការឈឺចាប់ផងដែរ។
លំហាត់ប្រាណរបៀប «ពីឡាធីស» គឺល្អសម្រាប់ព្យាបាល ៖
· ឈឺចង្កេះ
· ឈឺត្រគាក
· ឈឺក និងឈឺឆ្អឹងខ្នងផ្នែកខ្ពស់
· កែលម្អឥរិយាបថ
· របួសបណ្ដាលមកពីការលេងកីឡា
ថ្នាក់លំហាត់ប្រាណរបៀប «ពីឡាធីស»
ថ្នាក់លំហាត់ប្រាណរបស់យើងខ្ញុំត្រូវបានបង្ហាត់ដោយគ្រូពេទ្យព្យាបាលដោយចលនា ដែលមានលក្ខណៈសម្បត្តិត្រឹមត្រូវ ហើយមានសិស្សចំនួនត្រឹមតែប្រាំនាក់ជាកំរិត ក្នុងថ្នាក់នីមួយៗ។ ដោយសារចំនួនអ្នកចូលរួមតិចបែបនេះ នោះយើងអាចបញ្ជាក់ថា អ្នកចូលរួមម្នាក់ៗបានធ្វើលំហាត់ប្រាណល្អត្រឹមត្រូវ ហើយឲ្យយើងបានកែប្រែការលំហាត់ប្រាណទៅតាមការឈឺចាប់ និងរបួសផ្ទាល់ខ្លួនរបស់អ្នកចូលរួមម្នាក់ៗផងដែរ។
ថ្នាក់លំហាត់ប្រាណរបៀប «ពីឡាធីស» ឯកជន
គ្លីនិកយើងខ្ញុំក៏មានការបង្ហាត់លំហាត់ប្រាណរបៀប «ពីឡាធីស» ឯកជនផងដែរ ដែលមានរយៈពេល 45នាទី សម្រាប់អ្នកណា ដែលចូលចិត្តជួបពេទ្យបែបឯកជនវិញ។
ប្រសិនបើលោកអ្នកមានសំណួរណាមួយបន្ថែម សូមទាក់ទងមកគ្លីនិកនៅ physiophnompenh@gmail.com ឬ 023 996 344 / 023 996 346 ។