ការចាក់ម្ជុលវិទ្យាសាស្ត្របែបចិនបុរាណ

ការចាក់ម្ជុលវិទ្យាសាស្ត្របែបចិនបុរាណ គឺជាវិធីសាស្ត្រព្យាបាលធំមួយ ក្នុងចំណោមការព្យាបាលបែបឱសថបុរាណចិន។ គេប្រើម្ជុលតូចៗ និងស្រួចៗ ចំពីលើចំណុចពិសេសមួយចំនួននៅលើរាងកាយ។ ក៏ប៉ុន្តែ តើវាអាចព្យាបាលឲ្យមានប្រសិទ្ធភាពយ៉ាងដូចម្ដេចបាន?

អំឡុងពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះមក ការសិក្សាស្រាវជ្រាវបានបង្ហាញឲ្យដឹងថា ការរំញោចចំណុចចាក់ម្ជុលពិសេសនេះ វាធ្វើឲ្យកាត់បន្ថយការឈឺចាប់ ដោយការបញ្ចេញថ្នាំ “endorphin” ដែលរាងកាយផលិតខ្លួនវា ទៅក្នុងខួរក្បាលរបស់យើង។ ប្រហែលជាសេចក្ដីនេះអាចពន្យល់បានដែរថា តើហេតុដូចម្ដេចបានជាអ្នកជំងឺមួយចំនួនទទួលបានអារម្មណ៍ធូរស្រាលក្រៃលេង ក្នុងកំឡុងពេល ហើយក្រោយពេល ដែលបានព្យាបាលដោយចាក់ម្ជុលវិទ្យាសាស្ត្របែបចិនបុរាណដូច្នេះ។

ការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា ការចាក់ម្ជុលត្រង់កន្លែង “SP6” (ពីលើភ្នែកគោលបន្តិច) វាអាចព្យាបាលបញ្ហាជាច្រើន ដូចជាបញ្ហារលាយអាហារ ការគេងមិនលក់ និងអារម្មណ៍ថប់បារម្ភ ដោយបង្កឲ្យមានការផ្លាស់ប្ដូរនៅ 10កន្លែង ក្នុងខួរក្បាល ដែលទាក់ទងទៅនឹងឥរិយាបថសង្គម ជំងឺធ្លាក់ទឹកចិត្ត ថប់បារម្ភ ការបាត់បង់នៃការចងចាំ ស្ត្រេស ។ល។ សេចក្ដីនេះពន្យល់ដោយទស្សនៈលោកខាងលិចនូវរបៀប ដែលជំងឺទាំងនេះអាចស្ដារឡើងវិញ ដោយចាក់ម្ជុលត្រង់ចំណុចពិសេសនេះដូចម្ដេចកើត។

ការសន្និដ្ឋានគឺថា គេប្រើការចាក់ម្ជុលវិទ្យាសាស្ត្របែបចិនបុរាណ ដើម្បីផ្លាស់ប្ដូរចរន្តថាមពលក្នុងរាងកាយឲ្យបានរត់ក្នុងរបៀបប្រសើរជាង ហើយវាអាចប្រើប្រាស់បាន ដើម្បីព្យាបាលជំងឺ និងបញ្ហាសុខភាពជាច្រើនដូចជាការឈឺចាប់ទាំងធ្ងន់ធ្ងរ និងរ៉ាំរ៉ៃ ការញៀនបារី ការបាត់បង់ទម្ងន់ ការខ្វះថាមពល ការអស់កម្លាំងរ៉ាំរ៉ៃ ជើងឡះៗ (មិនចេះស្ងៀម) ប្រតិកម្មផ្សេងៗ ការរំខានដល់ផ្នែកស្មារតីអារម្មណ៍ ការរំខានដល់ការគេងលក់ បញ្ហាសុខភាពស្ត្រី ជំងឺក្រពះពោះវៀន ។ល។

បើសិនជាលោកអ្នកត្រូវការព័ត៌មានបន្ថែមអំពីការព្យាបាលដោយចាក់ម្ជុលវិទ្យាសាស្ត្របែបចិនបុរាណ សូមទាក់ទងមកគ្លីនិករបស់យើងខ្ញុំ។